ភាគ68: សិស្សច្បងកាលនៅវិទ្យាល័យ

217 29 9
                                    


ក្រោមហេតុផលបង្កជម្លោះឲ្យកើតចេញជាសម្លេងផ្ទុះអាវុធ ដូច្នេះអ្នកនៅជុំវិញការកើតហេតុក៏ដូចជាអ្នកនៅកន្លែងផ្ទាល់ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរចម្លើយត្បិតស្រីស្រស់ក្មេង hyuna បានស្លាប់បាត់បង់ជីវិតភ្លាមៗបន្ទាប់ពីធ្លាក់ពីជាន់លើបង្អស់នៃវិមានកម្ពស់ 24 ម៉ែត្រ

អ្នកត្រូវបាននាំមកសាកសួររួមមានកម្លោះបីរូបដែលគេចផុតពីគ្រោះថ្នាក់នោះ នឹងត្រូវបានបែងចែកបន្ទប់សាកសួរចែកដាច់ពីគ្នា មួយបន្ទប់ក្នុងចំណោមបីគឺជាបន្ទប់របស់កម្លោះខ្ពស់ស្តើង jung hoseok ដោយឡែកនាយគឺនៅតក់ស្លុតព្រោះក្រៃលែងក្រោមរូបភាពមុនដាច់ខ្យល់ស្លាប់របស់ប្អូនស្រីបង្កើត

<< ដូច្នេះក្រោយសម្លេងគ្រាប់កាំភ្លើងទីពីរបានផ្ទុះឡើង លោកក៏បានព្យាយាមចូលទៅក្នុងវិមាន kim មែនទេ? >> មន្ត្រីប៉ូលិសម្នាក់បានបន្លឺសម្លេងចោទសួរទៅកាន់ hoseok ខណៈនេះនាយគឺកំពុងសម្លឹងមើលទៅដៃដែលក្តាប់យ៉ាងណែនរបស់នាយ seok ដូចគ្នា

<< មែនហើយ...! >> សម្លេងស្អកហើយស្រាលស្តាប់សឹងមិនឮបើទីនោះមិនមានជញ្ជាំងបិទជិត hoseok ប្រឹងតបទៅកាន់ប៉ូលិសទាំងសភាពចិត្តវិញ្ញាណខាងរបស់ខ្លួនក៏នឹកឃើញតែរូបភាពវេទនាស្ទះខ្យល់ច្រាលឈាមតាមមាត់របស់ hyuna ឥតឈប់ឈរឡើយ

<< ចឹងប្រាកដណាស់ថាពេលកើតហេតុធ្លាក់ចុះមកគឺលោកបានឃើញយ៉ាងច្បាស់នោះ? >> មន្ត្រីប៉ូលិសសួរបញ្ជាក់ម្តងទៀតនូវចំណុចខ្លឹម បន្ទាប់ពីបានឮប្រយោគសំនួរមួយនោះភ្លាមនាយ seok ក៏ស្រក់ទឹកភ្នែកមកម៉ាត់ៗជ្រែកកាត់ផែនថ្ពាល់ម៉ត់រលោង

បន្ទប់ទីពីរដែលជាបន្ទប់សាកសួររបស់រាងក្រាស់ jungkook នាយក៏បានផ្តល់នូវចម្លើយទាំងស្រុងដែលនាយបានជួបផ្ទាល់

<< តើហេតុផលអ្វីដែលនាំឲ្យលោកទៅកាន់វិមាន Kim នោះ? >> មន្ត្រីសាកសួរស្តាប់ចប់នូវចម្លើយរបស់រាងក្រាស់រួច ក៏ចោទសំណួរមួយថ្មីដែលបណ្តាលឲ្យ jungkook ពិបាកក្នុងការឆ្លើយ

<< ស្នេហា បាននាំខ្ញុំឲ្យចេះលួចសម្លឹង នេះមិនមែនជាលើកទីមួយឬក៏ពីរ ប៉ុន្តែខ្ញុំធ្វើបែបនេះមកជារើយៗ ខ្ញុំដឹងថាចម្លើយនេះមិនសូវសមប៉ុន្តែវាជាការពិតលោកត្រូវតែទទួលស្គាល់! >> ជំនួសឲ្យការនិយាយថាបារម្ភរាងក្រាស់ក៏សុខចិត្តបើកបង្ហាញស្នេហាជាជាងបង្កើតរឿងស្មុគស្មាញច្រើនជាងនេះ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now