ភាគ45: ទីបញ្ចុះសព

351 34 7
                                    


នៅរាត្រីដដែលបន្ទាប់ពីត្រលប់មកពីកម្មវិធីមង្គលរបស់កូនពៅ នៅវិមានត្រកូល min កំលោះកូនទោលត្រូវបានម្តាយឪពុកហៅចូលទៅបន្ទប់ផ្ទាល់ខ្លួនរបស់គាត់ដើម្បីផ្តល់ដំបូន្មានខ្លះដល់កូន

<< ក្នុងនាមកូនជាបងប្រុសធំនៃគ្រួសារនេះ ហេតុអ្វីក៏បណ្តោយឲ្យមានភាពលំអៀងលើក្តីស្រលាញ់? ប្អូនកំពុងបៀមជាប់នូវភាពក្រៀមក្រំ ទោះនោះជាប្អូនម្នាក់ទៀតដែលយើងគ្មានភាពស្និទ្ធស្នាល តែវាអាចបណ្តាលមកពីចន្លោះខ្វះខាតកន្លងមករបស់គ្រួសារនេះ!? >> លោកស្រីសម្តីមុឺងមាត់ម៉ត់ចត់ តែន័យរបស់គាត់គឺដឹងហើយថានោះមិនមែនជា Kim teahyung ពីមុនដែលគាត់ធ្លាប់ស្គាល់ឡើយ នៅចំណុចនេះផងដែរគាត់បែរជារឹតបន្តឹងយ៉ាងខ្លាំងទៅលើ yoongi ដែលជាបងប្រុសធំឲ្យផ្តោតក្តីស្រលាញ់ឲ្យបានច្រើនសម្រាប់រាងតូចទៅវិញ

<< សូមទោសផងអ្នកម៉ាក់ ខ្ញុំនឹងមិនធ្វើដូចនេះទៀតទេ! >> Yoongi បានត្រឹមបន្ទាបកាយចុះ ត្បិតនេះជាចំណុចខ្វះខាតរបស់ខ្លួនមែន

<< ប៉ុន្តែ ម៉ាក់ដឹងហើយមែនទេថានេះមិនមែនជា teahyung? >> ព្រោះតែដំបូន្មានរបស់អ្នកម្តាយក៏ធ្វើឲ្យក្លាយជាចម្ងល់ថ្មីមួយសម្រាប់មុខមាំ

<< ម៉ាក់មិនដឹងថាហេតុអ្វីបានជា hari ធ្វើដូចនេះទេ?! ប៉ុន្តែបើរឿងទៅជាចឹងទៅហើយ ម៉ាក់ក៏នឹងជួយកូនមួយផ្នែកសម្រាប់បញ្ហានេះ! >>

<< ក្រោយពេលពួកប៉ាត្រលប់ទៅវិញ ប៉ាម៉ាក់និងទៅជួបម៉ាក់របស់ teahyung នៅឯអូស្ត្រាលី ហើយសួរនាំនូវរឿងទាំងនេះឲ្យបានច្បាស់ >> លោក min បន្ថែមបន្ទាប់ពីភរិយារបស់គាត់

<< កូនអរគុណលោកប៉ាអ្នកម៉ាក់ណាស់! បន្ទាប់ពីនេះកូននឹងព្យាយាមកែប្រែស្ថានការណ៍ឲ្យល្អប្រសើរឡើងវិញ >> yoon ហាក់មានការត្រេកអរប្លែកចំពោះរឿងស្មុកស្មាញមួយនេះណាស់ ដោយឡែកទោះជាឪពុកម្តាយរបស់នាយនៅឆ្ងាយនិងរវល់ក្តី ប៉ុន្តែពួកគាត់គឺស្រលាញ់ហើយនិងមានយុត្តិធម៌ចំពោះគ្រប់គ្នា

<< មិនមែនបន្ទាប់ពីនោះទើបកែប្រែទេកូន ក្នុងគ្រានេះប្អូនច្បាស់ជាឈឺចាប់ខ្លាំងណាស់ហើយ ទើបត្រូវរត់គេចពីការពិត! កូនបានរុញច្រានឲ្យរឿងក្លាយជាបែបនេះ មិនមែនម៉ាក់មិនដឹងថាកូនបានលំអៀងលើប្រុស jung នោះទេ?! ទើបម៉ាក់ចង់ឲ្យកូនល្អជាមួយប្អូនម្នាក់ទៀត ពេលម៉ាក់ឃើញគេភ្លាមក៏ដឹងដល់ការឈឺចាប់របស់គេទៅហើយ ខ្សែភ្នែកគេគឺពោរពេញទៅដោយទុក្ខកង្វល់ កណ្តោចកណ្តែង ឯការ អាចថាការដែលមកទីនេះគឺព្រោះហេតុផលអាក្រក់ណាមួយក៏ថាបាន...!!! >> អ្នកម៉ាក់មានបេះដូងដ៏សែនពិសិដ្ឋគាត់បន្តផ្តល់នូវការយល់ឃើញរបស់គាត់ឲ្យកូនប្រុសក្មេងខ្ចីបានដឹង ដើម្បីផ្លាស់ប្ដូរទំនៀមទម្លាប់ចាស់ចេញ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now