ភាគ9: គេនឹងស្តាយក្រោយ

735 40 0
                                    

@វិមានត្រកូល jeon

នៅក្នុងបន្ទប់ដ៏ធំស្កឹមស្កៃក្បូរក្បាច់រចនាដោយគ្រឿងសង្ហារឹមល្អប្រណិត ផ្ទៃជញ្ជាំងពណ៌សរក្បោះឆ្លុះបញ្ចាំងឲ្យឃើញស្រ្តីវ័យប្រហែលជាងសែសិបឆ្នាំម្នាក់នឹងនារីក្មេងវ័យ20ឆ្នាំម្នាក់ កំពុងតែផ្ទៀងស្តាប់ទូរស័ព្ទ នោះគឺលោកស្រី jeon hyearim និង jung hyuna

<< ភ្លាត់ស្នៀត...? នេះឯងធ្វើការយ៉ាងម៉េច ទើបបណ្តោយឲ្យភ្លាត់ស្នៀតបាន? >> លោកស្រី jeon ស្ទុះក្រោកឈរឡើងបន្ទាប់ពីឮការនិយាយពីបណ្តាញម្ខាងទៀតប្រាប់ថាបរាជ័យ

<< ចឹងឯងគេចខ្លួនមួយរយៈសិនទៅ ចាំរឿងនេះស្ងប់បន្តិច ចាំយើងហៅឯងម្តងទៀត ប៉ុណ្នឹងចុះ >> លោកស្រីបន្តថ្លែងមកជាថ្មី រួចក៏បិទទូរស័ព្ទវិញទាំងកំហឹងឆាបឆួលពេញក្នុងទ្រូង

<< អ្នកម៉ាក់...វាថាយ៉ាងម៉េចខ្លះ? >> ស្រីស្រស់ hyuna លើកសំណួរឡើងមកភ្លាមបន្ទាប់ពីឃើញអនាគតម្តាយក្មេកខឹងខ្លាំងថ្នាក់នេះ

<< វាប្រាប់ថាមានអ្នកជួយវាច្រើនអ្នកណាស់ ជាពិសេសគឺមាន jungkook ម្នាក់ទៀតផង >> លោកស្រី jeon

<< ខ្ញុំមិនយល់ទេ ម៉េចក៏វាមានសំណាងអីខ្លាំងម្ល៉េះ? ត្រូវច្រានធ្លាក់ពីលើផ្ទះខ្ពស់ដល់ថ្នាក់នេះហើយ វានៅតែមិនងាប់ទៀត ហើយនៅត្រលប់មកធ្វើឆ្អឹងទទឹងកខ្ញុំទៀត >> hyuna វាចាក្តែងៗថ្លែងពីរឿងដែរខ្លួនបានធ្វើអាក្រក់ដាក់ teahyung

<< កុំបាច់ព្រួយអី វាមិនអាចចេះតែមានសំណាងល្អរហូតនោះទេ សម្លាប់ម្តងមិនស្លាប់ យើងក៏អាចសម្លាប់ម្តងទៀតបានដូចគ្នា យើងមិនជឿថាវាមិនចេះស្លាប់នោះទេ!? >> លោកស្រីវាចាចេញមកដោយភ្លើងកំហឹង រួមគ្នាជាមួយនឹងភាពជឿជាក់លើរឿង ដ៏សែនអាក្រក់ជូជាតិដែលតាមតែដើរបំផ្លាញជីវិតអ្នកដទៃ

#skip

មិនមែនថា teahyung មិនដឹងមិនយល់ពីហេតុផលដែរនៅសុខៗក៏មានមនុស្សចង់សម្លាប់គេឡើយ រឿងកើតឡើងកាលពីព្រឹកមិញនេះ ធ្វើឲ្យនាយរឹតតែគិតហើយខឹង ស្អប់ពួកមនុស្សក្នុងគ្រួសារនោះទ្វេដង

<< ពួកគេអស់នោះពិតជាអាក្រក់ឃោរឃៅណាស់ នេះដល់ថ្នាក់ជួលមនុស្សឱ្យមក សម្លាប់គ្នាទាំងថ្ងៃបែបនេះឬ? >> Jimin ដើរជ្រុំជើងឈរលែងនិងមួយកន្លែងទៀតហើយ នេះគេគិតខុសឬយ៉ាងណា ដែរបណ្តោយឲ្យ teahyung នៅសងសឹកជាមួយមនុស្សកំណាចអស់នេះ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now