ភាគ57: ខ្ញុំចង់បានលោក

240 27 5
                                    


ថ្ងៃនេះយើងឃើញរាងតូច teahyung ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅស្រងាត់ក៏រួមមាននឹងវ៉ែនតាពណ៌ខ្មៅដូចគ្នា បានមកដល់មន្ទីរពេទ្យដើម្បីមើលពីអាការៈជម្ងឺរបស់លោកស្រី jeon yearim

រាងតូចបានឈរស្ងៀមទ្រឹងដែលមានរយៈចម្ងាយពីលោកស្រីប្រហែលប្រាំជំហាន នាយឈរបែបនោះរហូតដល់អ្នកជម្ងឺមានការកំរើកខ្លួនប្រាណបន្តិច វាជាដើមចមនៃការភ្ញាក់ដឹងខ្លួន

<< ឯង...មិចក៏...ជាឯង? >> លោកស្រី jeon ក្រោយដឹងខ្លួនមកភ្លាមក៏បានឃើញរាងតូចនៅជាមួយគាត់តែពីរនាក់ គាត់ហាក់ភ័យព្រួយនិងខឹងសម្បាយ៉ាងខ្លាំងប៉ុន្តែរាងកាយគាត់មិនអាចកំរើកបានទេ

ឯរាងតូចរបស់យើងវិញពេលឃើញរូបភាពជាក់ស្តែងរបស់លោកស្រីដូច្នេះ នាយក៏គិតឃើញដល់រូបភាពនៃដង្ហើមចុងក្រោយរបស់ប្អូនប្រុសភ្លោះ គ្រានោះគេក៏ព្យាយាមរើបម្រះរត់គេចពីម្តាយកូនចិត្តខ្មៅរូបនេះណាស់ ប៉ុន្តែមនុស្សស្រីខឹងហើយគឺគ្មានហេតុផលពួកគេចិត្តដាច់ដកយកបំពង់ឧកសុីហ្សែនចេញពីរាងតូចទៅ បណ្តាលឲ្យគេថប់ខ្យល់រហូតស្លាប់

ពេលនឹកដល់រឿងនេះរាងតូច teahyung ក៏ឆ្ពោះទៅកាន់តែកៀកនិងលោកស្រីហើយបន្តដាក់ដៃលើបំពង់ឧកសុីហ្សែនរបស់លោកស្រីដូចគ្នាបេះបិទនឹងទង្វើរបស់គាត់កាលនោះណាស់

<< ឯង...ឯងចង់ធ្វើ...ស្អីយើង? >> លោកស្រីហាក់តក់ស្លុតហួសថ្លែងពេលឃើញរូបភាពតែមួយដែលខ្លួនធ្លាប់បានធ្វើទៅកាន់រាងតូច

<< ខ្ញុំចង់ធ្វើអ្វីហេស៎? គឺធ្វើដូចដែលលោកស្រីធ្លាប់ធ្វើដាក់ខ្ញុំនោះអី! >> រាងតូចវាចាទាំងសើចចំអកឌឺដងដាក់លោកស្រី ហើយកាយវិការនាយកំពុងបង់បោះអង្អែលបំពង់ខ្យល់នោះ ក៏រឹតធ្វើឲ្យអ្នកម៉ាក់ភ័យស្ទើរលួសព្រលឹងទៅហើយទើបប្រឹងស្រែកអង្វរ

<< កុំ...កុំធ្វើស្អី...យើង!!! >>

<< ចេះខ្លាចដែរហេស៎? កុំខ្លាចអីណា...ខ្ញុំមិនប្រើវិធីថោកទាបដូចអ្វីដែលខ្ញុំធ្លាប់ជួបនោះទេ ព្រោះវាមិនសប្បាយ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺនៅខាងក្រោយនេះទេណា.... អ្នកម៉ាក់ធំ!!! >> រាងតូចដាក់បង្គុយចុះក្បែរកាយលោកស្រី រួចឱនមុខឲ្យកៀកត្រចៀកគាត់ទើបពោលវាចាដ៏គួរឲ្យស្រៀវស្រើប ស្តាប់ទៅក៏យល់ថានោះប្រៀបបានទៅនឹងបិសាចណាស់

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now