ភាគ64: ការស្លាប់របស់ឪពុក

207 29 11
                                    


ក្រោយទទួលរងនូវភាពច្របូកច្របល់អស់ពេញមួយថ្ងៃនៅឯក្រុមហ៊ុនរួចរាងតូច teahyung ក៏បានធ្វើដំណើរត្រឡប់ទៅកាន់គេហដ្ឋានរបស់ខ្លួនឯងវិញ នៅតាមផ្លូវធ្វើដំណើរនាយនៅតែបន្តទាក់ទងទៅកាន់មាឌតូចល្អិត jimin រហូតប៉ុន្តែមិនថាយ៉ាងណា ក៏គេមិនទទួលបាននូវការតបឆ្លើយដែរ

Tea បានគិតថាប្រហែល jimin នៅខឹងនឹងខ្លួនដែលបណ្តេញគេឲ្យទៅវិញទាំងបែបនេះហើយ ទើបគេទាក់ទងទៅមនុស្សម្នាក់ផ្សេងទៀតដើម្បីឲ្យជួយមើលថែ song hee មួយរយៈពេលសិនមុននឹងមាឌតូចព្រមអត់ទោសឲ្យខ្លួន

ខណៈពេលដែលឡានបានបើកចូលមកដល់បរិវេណវិមាន រាងតូចក៏ក្រឡេកទៅម្ខាងឃើញមាឌមាំ namjoon កំពុងនៅក្នុងឡានរងចាំការវិលត្រលប់របស់ខ្លួននោះ នាយប្រញាប់ចុះទៅទទួលភ្ញៀវចូលផ្ទះ

<< រងចាំខ្ញុំយូរហើយ? >>

<< Tea ជាដំបូងលោកត្រូវលើកលែងទោសឲ្យខ្ញុំសិន ហើយខ្ញុំនឹងប្រាប់គ្រប់យ៉ាងដល់លោក?! >> មាឌមាំបន្ធូរដង្ហើមធំបន្តិចមុននឹងធ្វើការស្នើសុំការអភ័យពីរាងតូច

<< RM តើនៅមិនយល់ទៀតមែនទេ លោកចំពោះខ្ញុំគឺគ្មានកំហុសតាំងពីចាប់ផ្ដើមហើយក៏បន្តរហូតតទៅ! ដូច្នេះលោកអាចរីករាយក្នុងការនិយាយនូវរឿងគ្រប់យ៉ាងមកបានហើយ? >> ចំពោះរាងតូចមាឌមាំគឺជាករណីលើកលែងមួយទៅហើយ ព្រោះថាគុណបំណាច់ដែលមាឌមាំមានឲ្យនាយវាគឺលើសពីការតបស្នងរាល់ទង្វើបានទៅទៀត

<< វាជាកំហុសរបស់ខ្ញុំដែលធ្វើការលាក់បាំងរឿងនេះជាមួយនឹងលោក ប៉ុន្តែយ៉ាងណាខ្ញុំគឺគ្មានជម្រើសអ្វីផ្សេងក្រៅពីប្រាប់ដដែលនោះទេ! >>

<< វាសំខាន់ខ្លាំងណាស់? >> ដោយហេតុថាមាឌមាំមានសភាពតានតឹងក្នុងចិត្តពេក រាងតូចក៏ឈ្លិចសួរពីមូលហេតុខ្លះ

<< សំខាន់ណាស់...ដំបូងខ្ញុំចង់ប្រាប់លោកថា jimin អត់បានទៅស្វីសនោះទេ ថ្ងៃនោះគេប្រកែកមិនទៅដាច់ខាត ទើបខ្ញុំឲ្យគេស្នាក់នៅកន្លែងរបស់ខ្ញុំបណ្តោះអាសន្នសិន! ហើយនៅម្សិលមិញនេះគេក៏ស្រាប់តែបាត់ខ្លួន មនុស្សរបស់ខ្ញុំបានស្វែងរកគ្រប់ទីកន្លែង ប៉ុន្តែមិនបានជួបគេទេ... >> Nam ហាក់រអាក់រអួលក្នុងការនិយាយពីរឿងនេះ ត្បិតថានាយនឹងដឹងរាងតូចគឺប្រាកដជាបារម្ភយ៉ាងខ្លាំងជាក់ជាពុំខាន

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now