ភាគ19: ត្រូវឲ្យអ្នកស្រីប្រគល់វាឲ្យខ្ញុំដោយផ្ទាល់

513 36 0
                                    

រាល់ជំហានជើងដើរ ពីមួយជំហានទៅមួយជំហានរបស់រាងតូចស្តើង Kim teahyung គឺពោរពេញទៅដោយកំលាំងនៃកំហឹងសងសឹកស្ទើតែមិនអាចសេសសល់ភាពជាខ្លួនឯងទៀតផង

Teahyung កំពុងឱបឯកសារមួយច្បាប់ធំសំដៅទៅបន្ទប់ office របស់ jungkook បន្ទាប់ពីចូលដល់បន្ទប់ឲ្យឯកសារទៅប្អូនប្រុសរួច រាងតូចក៏តាំងចិត្តមកវិញភ្លាមៗ តែមាឌធំជាប្អូនចង់ឲ្យបងរងចាំបន្តិចសិនចាំទៅវិញក៏មិនខកខុសអ្វីដែរ

<< បងអង្គុយចុះឲ្យខ្ញុំមើលឯកសារបន្តិចសិនទៅ ពេលខ្ញុំសុីញ៉េរួចចាំបងទៅវិញក៏មិនអីដែរ!? >> ក្រោយពី jungkook និយាយពាក្យបែបនេះហើយ រាងតូចជាបងក៏ទៅអង្គុយនៅសាឡុងម្ខាងនៃតុធ្វើការរបស់គេយ៉ាងស្ងៀមស្ងាត់ តែហាក់សោកសៅព្រោះភាពចងគំនុំ

Jungkook មើលការងារបណ្តើរកែវភ្នែកចេះតែសម្លឹងមើលទៅវង្សភក្ត្រ័ផូរផង់គ្មានអារម្មណ៍គ្មានមនោសញ្ចេតនាមានតែកំហឹងនិងការស្អប់ខ្ពើមនោះបណ្តើរ បន្តិចក្រោយមកក៏មានសម្លេងគោះទ្វារបន្ទប់ពីសំណាក់អ្នកនាងលេខាផ្ទាល់របស់ jungkook

<< មានការអី? >> Jungkook

<< នាងខ្ញុំត្រូវការហត្ថលេខារបស់អ្នកនាង hyuna ឥឡូវនេះដើម្បីបញ្ជូនឯកសារឱ្យទៅខាងឃ្លាំង ប៉ុនែ្តអ្នកនាងមិននៅបន្ទប់ក៏ទាក់ទងមិនបានទៀត ភ្ញៀវក៏បន្ទាន់ឥវ៉ាន់ទៀត ទើបមកសុំជំនួយពីលោកអគ្គនាយកទៅ >> អ្នកនាងលេខាកំពុងតែប្រញាប់យកឯកសារទៅឲ្យខាងឃ្លាំងគេរៀបចំឥវ៉ាន់ជូនភ្ញៀវប៉ុន្តែស្រីល្អដែលជាអ្នកគ្រប់គ្រងបញ្ជីសំខាន់បែរជាមិននៅកន្លែងធ្វើការទៅវិញ ទើបនាងមកដើម្បីឲ្យ jungkook ខលទាក់ទងទៅនាងជំនួសខ្លួន

<< ចាំខ្ញុំសាកខលមើលសិន! >> Jungkook ទាញទូរស័ព្ទមកខលទៅគូរដណ្តឹងពីរបីដងដែរ ក្រោយមកនៅតែមិនអាចទាក់ទងនាងបានដដែល ដូច្នេះហើយនាងមើលមិនឃើញច្រកចេញផ្សេងឡើយ ក្រៅពីពឹងឲ្យ teahyung ជួយតែប៉ុណ្ណោះ

<< បង tea អាចជួយរៀបចំការងារមួយនេះសម្រាប់ក្រុមហ៊ុនដែរទេ? យ៉ាងណាក៏មិនមានអ្វីធ្វើស្រាប់ហើយ សូមជួយពួកខ្ញុំបន្តិចទៅ!? >> Jung

<< សូមជួយដល់ខ្ញុំបន្តិចទៅអ្នកប្រុស Kim បើមិនដូច្នោះទេអតិថិជនរករឿងទៀតមិនខានឡើយ >> ក្រោយឃើញ Teahyung នៅតែស្ងប់ស្ងាត់បន្ទាប់ពី jungkook ស្នើសុំឱ្យជួយ ទើបអ្នកនាងលេខាជួយនិយាយដើម្បីឲ្យរាងតូចចិត្តទន់

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now