ភាគ77: ឈប់សងសឹកទៀតទៅ

269 32 5
                                    


#Oberried Switzerland

ព្រឹមព្រហាមស្រាងៗនៃឯមាត់ឮសូររលកបោកច្រាំងគ្រាំៗ លោកស្រី park ក្រោកមកអង្គុយសម្លឹងទៅកាន់ផ្ទៃសមុទ្រដោយចិត្តរសាប់រសល់វាងឆ្ងាយ
ខណៈនោះដែរឡានរបស់លោកប្រុសនិងលោកស្រី min ក៏បានមកដល់ល្មម

ទន្ទឹមគ្នានឹងនោះលោកប្រុស park joo ha ក៏ចេញពីក្នុងផ្ទះហើយមកទទួលប្តីប្រពន្ធដែលទើបមកដល់នោះដូចគ្នា

ប្តីប្រពន្ធគ្រួសារ min គ្រាន់តែបានឃើញវត្តមានរបស់លោក park អ្នកទាំងពីរក៏ធ្វើការឱនក្បាលគោរពដោយក្តីសោមនស្ស

<< ខ្ញុំបាទ ពិតជាអរគុណខ្លាំងណាស់ចំពោះក្តីករុណារបស់បងប្រុស park មិនថាយ៉ាងណា បងក៏បានសង្រ្គោះរួមទាំងអភ័យឲ្យដល់គ្រួសារពួកខ្ញុំជានិច្ច >> លោក min ji yu ពិតជាកោតសរសើរខ្លាំងណាស់ចំពោះក្តីមេត្តា មិនប្រកាន់ទោសអូសដំណើរលើរឿងរ៉ាវដែលកន្លងមកដែលក្រុមគ្រួសារខ្លួនបានធ្វើមកលើពួកគាត់ ហើយក៏យល់ព្រមជួយនូវលើកនេះម្តងទៀត ទាំងដែលវាអាចធ្វើឲ្យគ្រួសាររបស់លោកមានបញ្ហាក៏ដោយក្តី

<< ខ្ញុំសង្ឃឹមថាគ្រប់យ៉ាងនឹងបានបញ្ចប់តែត្រឹមនេះចុះ ក៏សង្ឃឹមដែរថា na yea rim និងមិនយល់ខុសចំពោះនរណាម្នាក់ទៀតដែរ ! >> លោក park តបដោយប្រយោគនេះ ក្នុងន័យកំណត់ឲ្យគ្រួសារ min កាត់ឲ្យដាច់នៅរឿងរ៉ាវនេះ ហើយបញ្ឈប់ការសុំជំនួយពីគ្រួសារលោកទៀត

<< នាងខ្ញុំពិតជាអាម៉ាស់ខ្លាំងណាស់ ដែលបណ្តោយឲ្យ teahyung ស្លាប់ដោយមិនបានមើលថែឲ្យបានល្អ និងបណ្តោយឲ្យគេហែលឆ្លងនូវទុក្ខលំបាកមួយនេះតែម្នាក់ឯង ប៉ុនែ្តខ្ញុំមកនេះគឺព្រោះតែចង់ការពារកូនប្រុសរបស់ hari ម្នាក់ទៀតឲ្យបានល្អតែប៉ុណ្ណោះ ខ្ញុំគ្មានបំណងរំខានដល់ភាពស្ងប់សុខរបស់ពួកបងទេ ! >> លោកស្រី min គាត់ដឹងពីភាពខុសឆ្គងរបស់ខ្លួនចំពោះលោក park ណាស់ ហើយរឿងរ៉ាវបែកបាក់ស្នេហ៍របស់លោក park នៅពេលនោះក៏មិនមែនកើតឡើងដោយសារតែគ្រួសារ min តែម្នាក់ឯណា ដោយឡែករឿងនេះក៏ទទួលបានពីការសូមអង្វររបស់ប្អូនស្រី hari រួមទាំង kim Dan ដូចគ្នា

រឿងរ៉ាវកាលនោះគឺកើតចេញពីការផ្សំផ្គុំ seo hari ឱ្យទៅរោបការជាមួយនិងលោក kim Dan ទាំងដែលអ្នកទាំងពីរនាក់នោះគឺមិនបានស្រលាញ់គ្នាពិតប្រាកដឡើយ ព្រោះស្នេហាពិតរបស់លោកស្រី hari គឺជាលោក park នេះហើយ ត្បិតមានការយល់ច្រឡប់ចំពោះលោកស្រីទើបលោក joo ha បានទៅរៀបការនឹងម៉ាក់របស់ jimin ត្បិតនោះជាការសងសឹកនឹងស្នេហាពិតរបស់គាត់

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now