ភាគ78: ការស្រលាញ់របស់អូន

257 30 7
                                    


ពេលវេលាបានរំកិលទៅមុខជារើយៗ ក៏មិនខុសទាស់ឡើយដែលគ្រប់យ៉ាងមានការផ្លាស់ប្រែ ស្របនឹងលំហរអាកាសចុះត្រជាក់មកជាមួយនឹងពេលរាត្រី រាងតូច teahyung ក៏កំពុងអង្គុយយំសស្រាក់ខណៈពេលដែលដៃដ៏ញ័ររញ្ជួយកំពុងចុចឆាតទៅកាន់មាឌតូចល្អិត jimin ជាច្រើន

💌 ( សូមផ្តល់ឱកាសឲ្យខ្ញុំបន្តិចទៀតណា៎ ខ្ញុំសន្យាថានឹងបញ្ចប់រឿងទាំងនេះឲ្យបានឆាប់បំផុត ហើយនិងត្រលប់ទៅរស់នៅដូចកាលពីមុនវិញ តាមដែលឯងត្រូវការ ហើយក៏សូមឯងអភ័យទោស ដល់កំហុសមុននេះរបស់ខ្ញុំផង ខ្ញុំស្រលាញ់ឯងណា៎...បងប្រុស !? )

ត្បិតថាសារនោះមាឌតូច jimin បានបើកអានក៏ដោយ ប៉ុន្តែការតបត្រឡប់វិញគឺគ្មាននោះទេ រឹតតែមិនមែនជាទំលាប់របស់មាឌតូចឡើយ វាធ្វើឱ្យរាងតូចបានដឹងថា jimin គេពិតជាអន់ចិត្តនឹងខ្លួនពិតមែន

ខណៈពេលដែលរាងតូចកំពុងចុះខ្សោយហើយឈ្ងោកមុខយំឱបក្បាលជង្គង់ ភ្លាមនោះរាងក្រាស់ក៏ចូលមកអង្គុយក្បែរ រួចនាយក៏ទាញកាយតូចនោះឲ្យមកផ្អែកលើទ្រូងរបស់នាយ

<< គេបានទៅដោយសុវត្ថិភាពទេ សូមកុំបន្ទោសខ្លួនឯងទៀតអី !? >> Jungkook ធ្វើការអង្អែលលើសក់ទន់រលោងនោះថើរៗ និងប្រើសម្តីផ្អែមល្ហែមលួងលោមរាងតូច

<< រកឃើញហើយមែនទេ ? >> ស្វាងពីការយំសោកបានបន្តិច រាងតូចក៏ងាកមកសួរនាំពីដំណឹងរបស់មាឌតូចបន្ត

<< នេះជាឯកសារហោះហើររបស់គេ បងបានឆែករួចហើយគេពិតជាបានហោះទៅស្វីសពិតមែន ហើយមួយនេះវិញគឺជាឯកសារចុះចតរបស់គេ >> រាងក្រាស់បានទទួលការសុំជំនួយពីរាងតូច បន្ទាប់ពីគេបានដឹងថាមាឌតូចល្អិតបានបាត់ចេញពីមន្ទីរពេទ្យ

<< ប្រសើរណាស់ គេបានត្រលប់ទៅវិញគឺជារឿងល្អបំផុតហើយ... !!! >> Tea បង្ហើរទំនុកចិត្តអស់បារម្ភបន្ទាប់ពីដឹងហើយថាមាឌតូចបានទៅរស់នៅជាមួយគ្រួសារវិញដូច្នេះ ប៉ុន្តែអារម្មណ៍នោះក៏បង្កប់ទៅដោយក្តីទុក្ខព្រួយផងដែរ

<< ចាំបងជូនអូនទៅផ្ទះវិញចុះ មើលទៅអូនថ្ងៃនេះដូចជានឿយហត់សម្បើមណាស់ មុខមាត់ក៏ស្លេកស្លាំងទៀត ! >> Jungkook បារម្ភសុខភាពរាងតូចយើងខ្លាំងណាស់ ថ្វីបើរាងតូចមើលទៅគឺគ្មានស្មារតីនៅក្នុងខ្លួនសូម្បីតែបន្តិច

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now