ភាគ21: គេមានបងប្អូនភ្លោះ

575 36 0
                                    

នៅឯបន្ទប់សំងាត់មួយដែលលាក់ខ្លួននៅខាងក្រោយបន្ទប់ទុកស្រាប្រណិតថ្លៃៗផ្ទះរបស់ yoongi ទីនោះជាបន្ទប់ពិសេសសម្រាប់បងប្អូនគេទាំងបីនាក់ពិភាក្សាគ្នាពីរឿងការងារសំខាន់ៗ

Yoongi បានមកអង្គុយរងចាំប្អូនប្រុសក្រៅត្រកូលទាំងពីរមុន ព្រោះនាយទទួលបានដំណឹងពីកូនចៅជំនិតផ្តល់មកពាក់ព័ន្ធនឹងរឿងដែលបានឲ្យពួកគេទៅសេុីបមកនោះ ហើយបន្តិចយើងក៏ឃើញកំលោះសង្ហារពីរូបដើរចូលមកទាំងមានឥទ្ធិពល

<< បានដំណឹងអ្វីខ្លះហើយ បងប្រុស? >> Jungkook ដើរមកដល់សឹងមិនទាន់ ក៏រួសរាន់ចោទជាសំនួរសួរទៅអ្នកជាបងធំគេ

<< បងនៅមិនទាន់បើកមើលនៅឡើយទេ បងចង់ចាំមើលជាមួយពួកឯង! >> Yoongi ឆ្លើយរួមទាំងហុចសំនុំឯកសារឲ្យទៅ jungkook បើកមើលមុនគេ ក្រោយប្រុសក្មេងសាច់ដុំធំបើកមើលមួយសន្លឹកហើយមួយសន្លឹកទៀតទាំងបើកភ្នែកធំៗព្រោះជួបនឹងរឿងនឹកស្មានមិនដល់ ទើបធ្វើឱ្យ hoseok និង yoongi ប្រញាប់ស្រវ៉ាទាញយកមកពិនិត្យឲ្យឃើញផ្ទាល់ភ្នែកខ្លួនឯង

<< ម៉ាក់ចុងរបស់ park jimin គឺជាម៉ាក់បង្កើតរបស់ប្អូន teahyung ហើយពួកគេមានបងប្អូនភ្លោះ...??? >> សំនួរសួរឡើងទាំងភាពតក់ស្លុត yoongi និង hoseok ត្រូវគាំងស្រឡាំងកាំងមិនខុសពី jungkook ឡើយ នេះពួកគេជាបងប្អូនល្អដោយរបៀបណា ម្តេចគ្មាននរណាម្នាក់ដឹងសោះអ្ចឹងថា teahyung មានបងប្អូនភ្លោះ

<< បើពួកគេជាបងប្អូនភ្លោះ ចឹងម្នាក់ដែលយើងជួបរាល់ថ្ងៃនេះជាអ្នកណា? >> Hoseok ប្រញាប់ទាញស្មារតីមកវិញ រួចក៏ផ្តើមនូវចំងល់ចេញមកភ្លាមៗនាយក៏នឹកឃើញកាលពីដំបូងដែល jungkook ចាប់ផ្ដើមសង្ស័យគេថាប្លែក

<< បងប្អូនភ្លោះ មិចនិងទៅរួចទៅ? >> Jungkook ប្រែជាក្រៀមក្រំយ៉ាងខ្លាំងបន្ទាប់ពីឃើញនូវពត៌មានទាំងនេះ លោកស្រី park namhy គឺជាអតីតប្រពន្ធលោក Kim ដែលជាប៉ាបង្កើតរបស់ teahyung ហើយអីដែលសំខាន់នោះគឺគាត់នៅមានកូនប្រុសម្នាក់ទៀតឈ្មោះថា park jeahyung ចឹងម្នាក់ដែលនាយគេងជាមួយគឺជាអ្នកណា ហើយម្នាក់ដែលនាយកំពុងតែលង់ស្រលាញ់នេះគឺជានរណាឲ្យប្រាកដ អារម្មណ៍វិលវល់មិនទាន់បានរំសាយនៅឡើយ ដំណឹងថ្មីជាហូរហែក៏បានពាំនាំចូលមកតាមរយៈកូនចៅជំនិតទាំងបីរបស់បងប្អូននាយ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now