ភាគ74: ទុកឲ្យខ្ញុំបញ្ចប់រឿងនេះ

231 27 5
                                    


#Oberried Switzerland

រលកគ្រាំៗឮសូររងំ សម្លេងរណ្តំឲ្យចិត្តកង្វល់ ស្រ្តីវ័យជាងសែសិបឆ្នាំម្នាក់កំពុងសម្លឹងមើលផ្ទៃសមុទ្រពីតាមបង្អួចមក ត្បិតថាសាច់ឈាមស្រស់ថ្លាល្អស្អាត ប៉ុន្តែទឹកមុខរបស់គាត់គឺស្រពោនក្រៀមក្រំ សូរនៃការដកដង្ហើមធំក៏បន្លឺឡើងជារើយៗ

<< ខាងក្រៅខ្យល់ត្រជាក់ខ្លាំងណាស់ លោកស្រីគួរកុំនៅយូរពេកអី! >> ស្រ្តីជនជាតិស្វីសម្នាក់នេះគាត់គឺជាគិលានុបដ្ឋាយិកា ត្បិតថាលោកស្រីរូបស្រស់មានជម្ងឺប្រចាំកាយ ជាហេតុដែលគាត់ត្រូវការពេទ្យមើលថែទាំដល់គាត់

<< ខ្ញុំដឹងហើយ សូមកុំបារម្ភ...! >> លោកស្រីភក្រ្តាស្រពោន តបដោយវាចាទន់ភ្លន់និងធ្វើការបិទបង្អួចវិញតាមដែលគិលានុបដ្ឋាយិកានោះបានប្រាប់

ខណៈពេលនោះដែរ ក៏មានប្តីប្រពន្ធមួយគូរបណ្តើរគ្នាដើរចូលទៅក្នុងផ្ទះនោះ ភ្លាមនោះស្រ្តីជាពេទ្យឃើញមនុស្សប្លែកមុខដើរចូលនាងក៏ប្រញាប់ទៅសួរនាំ

<< ពួកអ្នកមកទីនេះមានការអ្វីដែរ? >>

<< គឺបងណា៎ hari ! >> លោកប្រុសមិនបានតបតនិងស្រ្តីជាពេទ្យវិញនោះទេ ផ្ទុយស្រឡះគាត់បែរជានិយាយជាភាសាកូរ៉េទៅកាន់លោកស្រីដែលស្ថិតនៅក្នុងផ្ទះទៅវិញ

<< បងប្រុស ji Yu បងស្រី si ra ...!!! >> លោកស្រី hari រំភើបចិត្តក្រៃលែងបន្ទាប់ពីឃើញវត្តមានរបស់អ្នកទាំងពីរនាក់នេះ ដោយឡែកពួកគាត់គឺបានបែកគ្នាអស់រយៈពេល 14ឆ្នាំមកហើយ កន្លងមកក៏គ្រាន់តែអាចជួបតាមទូរស័ព្ទតែប៉ុណ្ណោះ

<< អ្នកទាំងពីរ ម៉េចក៏អាចមកដល់ទីនេះ ? >> លោកស្រីដែលមានទឹកមុខស្ងួតស្រពោនមុននេះ ក៏ប្រែមកជាញញឹមយ៉ាងស្រស់ ហើយប្រញាប់រត់មករាក់ទាក់អ្នកខាងក្រៅ

<< បងស្រីមកដើម្បីរកឯងណា ! >> លោកស្រីស្រដីស្រាល នោះជាសម្លេងបញ្ជាក់ពីបញ្ហាមិនសូវល្អ

<< បងបានទៅរកអូននៅឯផ្ទះក្នុងក្រុង ពួកគេតែងប្រាប់ថាឯងឈឺសម្រាក់នៅឯពេទ្យ ប៉ុន្តែពួកបងជួបទុក្ខធ្ងន់ធ្ងរណាស់ ដូច្នេះទើបតាមរកអូនដល់ទីនេះ >> លោកស្រីស្រដីបន្តបន្ទាប់ពីឃើញលោកស្រី hari ស្ងាត់ស្ងៀម

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now