ភាគ15: ឈុតរបស់មនុស្សស្រី

654 39 0
                                    

ព្រឹកព្រហាមថ្ងៃថ្មីបានរះចាំងចូលច្រកបង្អួចបន្ទប់ រាងតូចស្តើងបណ្តាលឲ្យគេភ្ញាក់ដឹងខ្លួនឡើង ទាំងមិនទាន់អស់ងងុយនោះទេ កាលពីម្សិលមិញបន្ទាប់ពីចេញពីក្រុមហ៊ុនj.m.j.k មកគេក៏ទៅពិភាក្សាគ្នារហូតទាបភ្លឺទើបមកគេង

រាងតូចក្រោកអង្គុយរួចលើកដៃជ្រោងសក់ឡើងលើ ដោយភាពស្មុគស្មាញហើយរំពេចនោះសំលេងទូរស័ព្ទរបស់គេក៏រោទ៍ឡើង ក្រោយលើកមកមើលទើបដឹងថា yoongi បានខលមកនាយជាច្រើនដងណាស់មកហើយ

<< ហាឡូ...! >> Teahyung

<< បងនៅខាងមុខបន្ទប់របស់ឯង បើកទ្វារឲ្យបងភ្លាម...!!! >> Yoongi ពោលចប់ក៏ចុចបិទទូរស័ព្ទភា្លមទាំងក្តៅក្រហាយក្នុងទ្រូង

<< មិចក៏បងមករកខ្ញុំទាំងព្រឹកចឹង? >> Teahyung បើកទ្វារមកឃើញមុខគ្នាភ្លាមក៏រហ័សចោទជាសំណួរភ្លាមទៅកាន់បងប្រុស

<< បងខលរកឯងតាំងពីយប់មិញម្ល៉េះ ទើបនឹងចូលផ្ទះពេលស្មាណា ឯងពេលនេះមិនមានសុវត្ថិភាពផង មិចក៏ដើរយប់ជ្រៅហើយមិនលើកទូរស័ព្ទបងទៀតហាស៎??? >> Yoongi សម្លុតប្អូនប្រុសតូចស្តើងខ្លាំងៗ នេះគេខលរករាងតូចរហូតក៏តាមមកដល់ផ្ទះទៀតក៏នៅតែមិនជួប យល់ថានេះជាពេលដ៏គ្រោះថ្នាក់របស់ប្អូនទើបនាយបារម្ភយ៉ាងខ្លាំង

<< បងរកខ្ញុំ ព្រោះតែរឿងកាលពីម្សិលមែនទេ? >> Teahyung ស្ងាត់គិតបន្តិចទើបនឹងឃើញពាក្យឆ្លើយតបនឹងបងប្រុសកំណាចម្នាក់នេះ

<< ទៅងូតទឹកទៅ បងនាំឯងទៅក្រុមហ៊ុនរបស់បង >> yoongi យកដៃទាំងគូរសូកចូលហោប៉ៅខោគេ រួចបន្ធូរខ្យល់ដង្ហើមធំបន្តិចមុននឹងបញ្ជា ឲ្យប្អូនកំលោះក្បាលឌឺម្នាក់នេះទៅតាមខ្លួន

<< ពួកបងមិនចាំបាច់ការពារខ្ញុំដល់ថ្នាក់នេះនោះទេ ឃាតករបានបរាជ័យ ភ្លាមៗគេមិនអាចមករកខ្ញុំម្តងទៀតឡើយ...! >> Teahyung បើកទូរសម្លៀកបំពាក់ដើម្បីទុកផ្លាស់បណ្តើរក៏តមាត់និងបងប្រុសមុខមាំគេបណ្តើរ

<< ឯងជាប្អូនប្រុសដែលទន់ខ្សោយជាងគេក្នុងចំណោមពួកយើង កន្លងមកពួកបងថ្វីប្រហែសនិងមើលថែឯង ទើបឯងក្លាយជាបែបនេះ >> yoongi និយាយដល់ឃ្លាមួយនេះក៏ឈប់បន្តិច ហើយជំហានជើងដ៏មុតមាំក៏ឈានទៅរកប្អូនតូចកាន់តែកៀក ទើបបន្តវាចា

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now