ភាគ60: ស្នាមថើបលើថ្ពាល់

230 34 26
                                    


ស្ថិតក្រោមការស្នើសុំរបស់មនុស្សជាទីស្រលាញ់រាងក្រាស់ jungkook ក៏បានជូនដំណើររាងតូចមកវិមាន kim របស់គេ

ប៉ុន្តែដោយបានឃើញវត្តមានរបស់មាឌធំមាំ namjoon កំពុងរងចាំជួប tea ដែរនោះរាងក្រាស់ក៏កើតចិត្តប្រច័ណ្ឌភ្លាមមួយរំពេច ត្បិតថាមាឌមាំម្នាក់នោះនឹងមិនបោះបង់ឱកាសស្រលាញ់រាងតូចងាយៗឡើយ

<< គេនៅមិនព្រមឈប់តាមអូនទៀតអី ឬអូនមិនបានប្រាប់គេអំពីរឿងយើងទាំងពីរនាក់ទេ? >> រាងក្រាស់បានសួរទៅរាងតូច មុននឹងគេចេញពីឡានដោយមិនធ្វើការបកស្រាយប្រាប់ខ្លួនឲ្យបានដឹង

<< តើពាក្យសម្តីវាប្រសើរជាងទង្វើពីពេលណា មុននឹងក្រោយឯងគង់នឹងទទួលបាននូវអ្វីដែលសាកសមមិនខាន!? >> តាមរយៈពាក្យសម្ដីរបស់រាងតូច សបញ្ជាក់ឲ្យឃើញថា នាយគ្មានជំហររឹងមាំចំពោះរាងក្រាស់ឡើយ ក៏មានតែប្រើប្រាស់នូវវាចាបង្ហើរៗជាផ្នូរដល់រាងក្រាស់ប៉ុណ្ណោះ

<< ជាជាងស្តាប់សម្តី ពួកយើងមកធ្វើការបញ្ជាក់រឿងខ្លះឲ្យគេបានឃើញទៅ! >> Jungkook ដឹងក៏យល់យ៉ាងច្បាស់ពីចេតនាដែលរាងតូចបង្ហាញមកនេះ ប៉ុន្តែនាយនៅតែមិនបោះបង់ចោលឱកាសណាមួយឲ្យរបូតស្នេហ៍នេះពីដៃបានឡើយ

រាងក្រាស់ពោលចប់ក៏ឱនទៅប្រកៀកប្រកិតគ្នានឹងមុខរបស់រាងតូចខ្លាំងមែនទែន គ្រានោះផងដែររាងតូចក៏បានបិទភ្នែកទៅទាំងអារម្មណ៍តានតឹងថ្នាក់ចងចិញ្ចើមចូលគ្នា ព្រោះសញ្ញានៃការឱនមុខមករបស់រាងក្រាស់គឺច្បាស់ជារំកិលរកបបូរមាត់មិនខាន

ទោះបើដឹងពីបំណងរបស់រាងក្រាស់ រាងតូចក៏អាចបាននៅពេលនេះត្រឹមសម្របតាម ត្បិតថាឱកាសមិនទាន់មកដល់ពេលនៃការកុហក់ក៏ត្រូវបន្ត

ចំពោះ jungkook កាលបើបានមកខិតកាន់តែជិតបបូរមាត់ក្រហមព្រឿងៗរបស់រាងតូចហើយនោះ នាយក៏បែរជាថើបថ្ពាល់ជំនួសវិញ ព្រោះការគោរពឲ្យតម្លៃទៅលើស្នេហារបស់នាយគឺមានច្រើនលើសការប៉ាន់ស្មានរបស់អ្នកគ្រប់គ្នា រួមទាំងអ្នកអានផងដែរ

ដូច្នេះហើយការតានតឹងរបស់រាងតូចមុននេះក៏ត្រូវបានស្រាយមកវិញ ជំនួសនូវអារម្មណ៍ល្អប្រសើរមួយមកដោយមិនយល់ថាហេតុអ្វី ហេតុអ្វីរាងក្រាស់មិនដាក់កំហិតលើរឿងនេះទៅព្រោះនេះជាឱកាសចុងក្រោយរបស់គេហើយ?!

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now