ភាគ23: វាពាក់ព័ន្ធនឹងជីវិតមនុស្ស

512 38 0
                                    


#cusukim

នៅក្នុងក្លឹបរាត្រីដ៏សំបូរបែប មានភ្លើងភ្លឺត្រចះត្រចង់មានការរាំរែកសប្បាយខ្ញៀវខ្ញារ មានទាំងការនែបនិត្យឱបថើបកៀកកើយគ្នា ក៏មានទាំងស្រីប្រុសច្រៀងកំដរបរិយាកាសឲ្យភ្លៀងដែលឯការបានសណ្តាប់បំបាត់នូវទុក្ខកង្វល់ផងដែរ

គ្រប់គ្នាហាក់សប្បាយទៅតាមអ្វីដែលក្លឹបបានអួសទាញខុសអ្វីតែម្ចាស់ក្លឹបដែលអង្គុយនៅកន្លែងក្រឡុកស្រាធ្វើមុខស្មើរ ភ្នែកសម្លឹងមើលទៅច្រកចូលឥតល្ហែដោយអារម្មណ៍សោកសៅ

<< ឈប់សម្លឹងទៀតទៅ! យប់ណាស់ហើយគេក៏មិនមកដូចជារាល់ដងចឹង >> បុគ្គលិកផ្នែកក្រឡុកស្រាដែលឈរនៅក្បែរនោះ ហើយក៏ជិតដិតនឹងចៅកែបារនេះនាយដូចជាស្គាល់ចិត្តថ្លើម jin ណាស់ដោយឃើញនាយសម្លឹងមើលផ្លូវរងចាំតែគេពេក នាយស្រណោះណាស់ក៏ប្រាប់បែបនេះដើម្បីឲ្យ jin ទៅសម្រាក់

<< មិនដឹងដែរ! តែមានអារម្មណ៍ថារងចាំគេមិនគួរឲ្យធុញអីបន្តិចទេ... >> បេះដូង jin បានលង់ស្រលាញ់និងគេម្នាក់នោះទៅហើយ ក៏ស្រលាញ់តាំងតែពីយូរគ្រាន់តែមិនហ៊ានសារភាពប៉ុណ្ណោះ ថរួចនាយក៏ក្រោកបំរុងនឹងទៅសម្រាក់ រំពេចនោះទ្វារបារក៏របើកឡើង លេចចេញនូវរូបរាងដ៏មាំមួនកម្ពស់ខ្ពស់ស្រឡះមក ហើយ jin ក៏ងាកមកញញឹមយ៉ាងស្រស់ដាក់គេ

<< គិតចង់ទៅសម្រាក់ហើយមែនទេ? >> Namjoon បុរសដែលធ្វើឱ្យប្រុសសង្ហារបំផុតនៅក្នុងក្លឹបនេះរងចាំអស់យ៉ាងយូរ មកដល់ក៏សួរសំនួរដូចបានដឹងមុនទៅកាន់គេ

<< ប្តូរចិត្តវិញហើយ! នៅចង់ឲ្យម៉ូយភ្លក់រសជាតិស្រាម៉ូតថ្មីបន្តិច >> ប្រុសសង្ហារយើងដឹងច្បាស់ថាបកស្រាយបែបផ្សេងក៏មិនអាចលាក់បាំងពីបុរសម្នាក់នេះបានដដែល ម្នាក់នេះទាំងឆ្លាតទាំងសង្ហារហើយសំបូរមន្តស្នេហ៍ណាស់ ទោះជាអៀននឹងគេកំរិតណាក៏មិនឈ្នះចិត្តដែលចង់នៅក្បែរឃើញមុខគេដែរ

<< បើពិសេសយ៉ាងនេះ តើអាចនៅភ្លក់រស់ជាតិស្រាថ្មីនឹងកំដរខ្ញុំនិយាយគ្នាបន្តិចបានទេ? >> Namjoon វាចាផ្អែមស្រទន់ហើយក៏សម្លឹងមើលទៅមុខផូរផង់ពោរពេញទៅដោយរឿងអាថ៌កំបាំង

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now