ភាគ45: ទីបញ្ចុះសព

Start from the beginning
                                    

<< កូនដឹងថានោះជាភាពលំអៀងរបស់ខ្លួន ហើយក៏ជាកំហុសដ៏ធំសម្រាប់កូនដែរ! តទៅកូននឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យប្អូនបញ្ចប់អារម្មណ៍មួយនោះ >> មុខមាំដឹងខុសយ៉ាងខ្លាំងចំពោះភាពជាបងប្រុសលំអៀងរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះពេលនេះនាយដឹងហើយថាប្អូនប្រុសទន់ភ្លន់ពីគេឈឺចាប់ខ្លាំងកំរិតណាបន្ទាប់ពីទទួលរងនូវភាពអយុត្តិធម៌កន្លងមក តទៅនេះកំលោះយើងធ្វើយ៉ាងណាដើម្បីផ្លាស់ប្ដូរកំហុសឆ្គងពីអតីត?

បេះដូងរបស់មនុស្សពិតជាទន់ជ្រាយ ហើយក៏ផុយស្រួយដូចក្រដាស រឿងខ្លះដែលបានកើតឡើងហើយប្រាកដណាស់ថាវានឹងក្លាយជារបួសស្នាមក្នុងបេះដូងពេញមួយជីវិត តើយើងអាចមានវិធានការក្នុងការលុបបំបាត់វាបានដែរឬទេ? បើមាន តើយើងត្រូវធ្វើបែបណា?

__________________🥀

នៅថ្ងៃនេះផងដែរអ៊ុំស្រីមេដោះរបស់រាងតូចស្តើង jeahyung គាត់បានធ្វើដំណើរពីផ្ទះដើម្បីទៅកាន់ទីបញ្ចុះសពរបស់គេ ដោយហេតុចៃដន្យកំលោះ mo thak ដែលជាជំនិតរបស់មុខមាំ yoongi ក៏បានឃើញគាត់ ភ្លាមនោះកំលោះយើងដែលខំប្រឹងប្រែងតាមរកគាត់យូរមកហើយក៏ប្រញាប់ទៅជួបគាត់

<< សូមអភ័យទោសផងអ៊ុំស្រី! ខ្ញុំឈ្មោះ mo thak ជាមនុស្សរបស់លោក min ជឿថាអ៊ុំប្រាកដជាស្គាល់គាត់ច្បាស់?! >> អ៊ុំស្រីហាក់ភ្ញាក់ផ្អើលបន្តិចដែរពេលនាយមកជួបនឹងគាត់ភ្លាមៗដូច្នេះ តែអ្វីដែលធ្វើឱ្យគាត់រន្ធត់លើសដើមនោះគឺសព្វនាមរបស់មេគេ

<< លោកប្រុស yoongi មែនទេ? ខ្ញុំក៏ធ្លាប់ស្គាល់លោកដែរ ម្តងម្កាលលោកតែងតែទៅទទួលអ្នកប្រុសតូចរបស់ខ្ញុំ! >> លោកអ៊ុំថ្វីបើគាត់មិនចង់តែនេះក៏ជ្រុលជាជួបទៅហើយ មានតែបន្តរាក់ទាក់តាមរបៀបអ្នកស្គាល់គ្នាប៉ុណ្ណោះ

<< អរ៎បាទ! តែមិញនេះខ្ញុំបានឃើញអ៊ុំដើរចេញពីផ្ទះនោះមក តើនេះជាផ្ទះរបស់អ៊ុំមែនទេ? >> Mo thak ចាប់ផ្ដើមនូវសំនួរដែលប្រទាក់ក្រឡាគ្នានិងមូលហេតុដែលអ៊ុំគាត់ប្តូរឈប់នៅមើលថែរាងតូចស្តើងនាពេលបច្ចុប្បន្ន

<< គឺអត់ទេ មិនមែនផ្ទះរបស់ខ្ញុំឡើយ! នេះជាផ្ទះចាស់របស់លោកប្រុសអ្នកស្រី Kim មុនរើរទៅនៅ gangnam គឺអ្នកប្រុសបានឲ្យខ្ញុំមកស្នាក់នៅមើលថែផ្ទះនេះទេ... >> អ៊ុំស្រីកាន់តែបន្តនិយាយក៏កាន់តែផ្តល់ពត៌មានដល់កំលោះយើងហើយ ត្បិតថាគាត់ត្រូវលាក់បាំងវត្តមានរបស់រាងតូច ដូច្នេះគាត់មិនអាចបង្កើតរឿងគួរឱ្យសង្ស័យបានឡើយ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now